newspaper
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថាលោកធ្វើនយោបាយដោយប្រើគុណធម៌ជាមួយតែអ្នកមិនជ្រុលនិយម ប៉ុន្តែលោកនឹងប្រើកណ្តាប់ដៃដែក វាយបង្រ្កាបអ្នកជ្រុលនិយម ដែលចង់ផ្តួលរំលំរដ្ឋាភិបាល ក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោកបានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភា៣រូបមកពីគណបក្សឆន្ទៈខ្មែរ គឺលោក សុក ហាច លោក សេង ម៉ារឌី និងលោក គង់ មុនីកា។ ជំនួបនោះ លោក ហ៊ុន សែន ថាធ្វើឡើងប្រកបដោយភាពស្មោះត្រង់ ភាពស្និទ្ធស្នាល និងគោរពគ្នាទៅវិញទៅមក។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអះអាងក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ថា ព្រឹទ្ធសភានីតិកាលទី៥នេះនឹងដំណើរការទៅមុខយ៉ាងល្អ។ ការលើកឡើងរបស់លោក ហ៊ុន សែន ដូចនេះធ្វើឡើង បន្ទាប់ពីលោកមានជំនួបរយៈពេលជាង៣ម៉ោងជាមួយសមាជិកព្រឹទ្ធសភាចំនួន៣រូបមកពីគណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំង។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានរដ្ឋាភិបាលប្រទេសស៊ុយអែតផ្តល់ពានរង្វាន់ Per Anger Prize 2024 ដែលជាពានសម្រាប់អ្នកធ្វើការតស៊ូផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការផ្តល់ពានរង្វាន់ឱ្យកញ្ញា ឈឹម ស៊ីថរ ពេលនេះធ្វើឡើង បន្ទាប់ពីសហគមន៍អន្តរជាតិមើលឃើញថា កញ្ញា ឈឹម ស៊ីថរ បានចូលរួមតស៊ូដ៏ស្វិតស្វាញលើការងារលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រួមនឹងការស៊ូទ្រាំពីការយាយី និងគំរាមកំហែងរបស់អាជ្ញាធរកម្ពុជាជាច្រើនឆ្នាំ។
សាលារាជធានីភ្នំពេញ បានចេញលិខិតបដិសេធមិនឲ្យសមាគមខ្មែរកម្ពុជាក្រោម ជួបជុំគ្នា ហែក្បួនធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ នៅទីសាធារណៈ នៅថ្ងៃទី២៤ មេសា ដើម្បីទាមទារឲ្យដោះលែងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលអាជ្ញាធរវៀតណាមចាប់ខ្លួនឡើយ។ ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹង កាលពីយប់ថ្ងៃទី១៨ មេសាថា សមាគមនឹងជួបជុំគ្នានៅចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា ចំពោះការបដិសេធរបស់សាលាក្រុងធ្វើបាតុកម្មនេះ។
ក្រុមអ្នករិះគន់និងសកម្មជនគណបក្សប្រឆាំង គឺជាគោលដៅបង្ក្រាបរបស់រដ្ឋាភិបាល។ អ្នកទាំងនេះ ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្រុមឈ្មួញ ដែលជាប់សង្ស័យក្នុងអំពើទុច្ចរិតមួយចំនួន បែរជារដ្ឋាភិបាលការពារទៅវិញ។ តើហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនចាប់ខ្លួនពួកគេ? មេដឹកនាំគណបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមសង្ស័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអ្នកនៅពីក្រោយក្រុមឈ្មួញទុច្ចរិត ដើម្បីឲ្យពួកគេជួយពង្រឹងអំណាចសេដ្ឋកិច្ចក្រុមគ្រួសាររបស់ត្រកូល ហ៊ុន។
សារព័ត៌មានអាមេរិកដែលផ្ដោតលើបរិស្ថានបានចុះផ្សាយថា កម្ពុជាបាត់បង់ព្រៃឈើជាង ១សែន ២ម៉ឺនហិកតារ (១២១.០០០) ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថានក្នុងឆ្នាំ២០២៣ ដោយសារអំពើពុករលួយ។ សកម្មជនការពារព្រៃឈើស្នើឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ទទួលយករបាយការណ៍នេះដោះស្រាយជាបន្ទាន់ ចៀសវាងច្រានចោលមិនទទួលខុសត្រូវដដែលៗ។
ប្រជាជនមួយចំនួនបានរិះគន់ការរាប់ចំនួនភ្ញៀវដើរលេងកម្សាន្តក្នុងពេលចូលឆ្នាំខ្មែរ ខណៈក្រសួងទេសចរណ៍អះអាងថា អ្នកធ្វើដំណើរកម្សាន្តក្នុងរយៈពេល៤ថ្ងៃមានជាង២០លាននាក់នៅទូទាំងប្រទេស ដែលលើសពីចំនួនប្រជាជនកម្ពុជាសរុប។ លោក សាន់ ម៉ាឡា ដែលជាសកម្មជនព្រៃឈើមួយរូប បានបង្ហាញចម្ងល់របស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយក្រសួងទេសចរណ៍បានចេញផ្សាយទិន្នន័យនៃចំនួនភ្ញៀវដើរលេងកម្សាន្ត។ លោកសរសេរថា៖ «ចូលឆ្នាំប៉ុន្មានថ្ងៃនេះ ឃើញគេផ្សាយថា កម្ពុជាទទួលបានភ្ញៀវជាតិ២១លាននាក់។ តើគេរាប់យ៉ាងម៉េចទៅ បើពលរដ្ឋសរុបមានតែ១៧លាននាក់ហ្នឹង»។
ពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ទទូចជាថ្មីទៀតទៅ រដ្ឋាភិបាល និងតុលាការ ឱ្យពន្លឿនការដោះស្រាយឱ្យបានឆាប់ ពីព្រោះពួកគាត់ កំពុងធ្លាក់ចូលក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ រហូតដល់អ្នកខ្លះបែកបាក់គ្រួសារ និងខ្លះទៀត ចង់បញ្ចប់ជីវិតខ្លួនឯងក៏មាន។ ការលើកឡើងនេះ គឺបន្ទាប់ពីតុលាការខេត្តសៀមរាបប្រកាសថា បានបង្កកគណនី ធនាគារ និងទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ហើយសំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅ លើបុគ្គលពាក់ព័ន្ធច្រើននាក់ទៀត ដើម្បីបន្តតាមនីតិវិធី។
អង្គការសង្គមស៊ីវិលអំពាវនាវដល់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ឱ្យពន្លឿនការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ទៅតាមការសន្យារបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។ ការអំពាវនាវនេះ ធ្វើឡើងដោយសាររដ្ឋាភិបាលបន្តយឺតយ៉ាវក្នុងការអនុម័តច្បាប់ដ៏សំខាន់មួយនេះ។
អាជ្ញាធរអះអាងថា តុលាការខេត្តព្រះវិហារបានដោះលែងពលរដ្ឋចំនួន ២៨នាក់ ដែលរងការចោទប្រកាន់ថា ទន្ទ្រានចូលកាន់កាប់ដីរដ្ឋខុសច្បាប់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី១២ ខែមេសា បន្ទាប់ពីឃុំខ្លួនពួកគេជាង ១ខែ នៅពន្ធនាគារ ខណៈរឿងលោក កើត សារ៉ាយ អាជ្ញាធរថា ជាករណីផ្សេង។ អង្គការសង្គមស៊ីវិលសាទរការដោះលែងពលរដ្ឋចំនួន ២៨នាក់ ប៉ុន្តែស្នើឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហា ដើម្បីបញ្ចៀសបាតុភាព ដែលកើតឡើងបន្តទៀត។
ស្នងការនគរបាលខេត្តបាត់ដំបងថា សមត្ថកិច្ចនៅមិនទាន់ចាប់ជនល្មើសមួយក្រុមដែលបានវាយអ្នកគាំទ្រគណបក្សប្រឆាំង និងជាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមដ៏សកម្មម្នាក់គឺលោក សាន ប៊ុនឆាយ ឱ្យបែកក្បាល កាលពីថ្ងៃទី១០ ខែមេសា នៅឡើយទេ។
នៅល្ងាចថ្ងៃទី១៨មេសា ឆ្នាំ២០២៤នេះ លោកហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ការវិលចូលស្រុកវិញរបស់លោកគង់ សភា ដែលជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ ការស្វាគមន៍នេះធ្វើឡើង បន្ទាប់ពីលោក គង់ សភា ចេញលិខិតស្នើឱ្យលោកហ៊ុន ម៉ាណែតជួយអន្តរាគមន៍ទៅព្រះមហាក្សត្រប្រោសប្រទានការលើកលែងទោសលោក ដើម្បីវិលមកមើលថែគ្រួសារដែលចាស់ជរា។
គណបក្សកម្លាំងជាតិបានយល់ព្រមរៀបចំជួបជុំសម្ដែងមតិនៅទីស្នាក់ការបក្សរបស់ខ្លួនក្នុងខណ្ឌមានជ័យ បន្ទាប់ពីបរាជ័យក្នុងការស្នើសុំរៀបចំនៅទីលានប្រជាធិបតេយ្យក្នុងខណ្ឌឫស្សីកែវ។ តែទោះជាប្តូរទីតាំងជួបជុំក៏ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុនបញ្ជាក់ថា ចំនួនមនុស្ស និងសកម្មភាពនានានឹងរក្សានៅដដែល។
តុលាការបានសម្រេចបង្កកគណនីធនាគារ១៨៣ និងទ្រព្យសម្បតិ្តមួយចំនួនរបស់ក្រុមអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានបោកប្រាស់ពលរដ្ឋរាប់ពាន់នាក់នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១៧មេសា ឆ្នាំ២០២៤។ ប៉ុន្តែសាលាដំបូង ខេត្តសៀមរាបមិនបានបញ្ជាក់ថា តើគណនីធនាគារ និងទ្រព្យសម្បត្តិដែលបានបង្កកនោះមានទំហំទឹកប្រាក់ប៉ុន្មាននោះទេ។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃ១៧ ខែមេសា ថា លោកនឹងលាឈប់បម្រើការនៅអង្គការអន្តរជាតិមួយនេះ បន្ទាប់ពីបានបំពេញការងារក្នុងរយៈពេល ១៥ឆ្នាំ។ កន្លងមក អ្នកការពារសិទ្ធិមនុស្សអន្តរជាតិរូបនេះ តែងតែរិះគន់ចំៗ ទៅលើរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
អ្នកតាមដានស្ថានភាពនយោបាយមើលឃើញថា ក្នុងគ្រាកម្ពុជាកំពុងមានវិបត្តិសេដ្ឋកិច្ច និងខ្វះអ្នកវិនិយោគទុន រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងបន្តខ្ចីបុលពីប្រទេសចិន និងស្នើឱ្យមានអ្នកជំនួញចិនចូលមករកស៊ីបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) គ្រោងមកកម្ពុជាធ្វើជាសហប្រធានគណៈកម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជាចិន និងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី (Indonesia) និងប៉ាពួ ញូហ្គីណេ (Papua New Guinea) ក្នុងសប្តាហ៍នេះ។
គណបក្សភ្លើងទៀនបានជួបជុំរៀបចំពិធីរំឭកព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ២០២៤ ជាថ្ងៃខួបទី៤៩ឆ្នាំ នៃការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ និងការកកើតឡើងនូវរបបខ្មែរក្រហមបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ជិត ២លាននាក់។ ពួកគេអំពាវនាវដល់អ្នកនយោបាយទាំងអស់ដកស្រង់រឿងនេះធ្វើជាមេរៀនសម្រាប់ខ្មែរត្រូវរួបរួមសាមគ្គីគ្នា ដើម្បីផលប្រផលប្រយោជន៍ជាតិ និងទប់ស្កាត់កុំឱ្យកើតឡើងម្តងទៀត។
ក្រុមគ្រួសារអ្នកជាប់ពន្ធនាគារអះអាងថាអំឡុងពេល ដែលអាកាសធាតុក្ដៅខ្លាំងធ្វើឱ្យការរស់នៅក្នុងពន្ធនាគារកាន់តែលំបាក ដោយសារតែការផ្គត់ផ្គង់ទឹកមិនបានគ្រប់គ្រាន់ ហើយមន្ត្រីពន្ធនាគារមិនបានដោះស្រាយបញ្ហានេះ។ ចំណែកអ្នកទោសនៅក្នុងពន្ធនាគារមួយចំនួនបានធ្លាក់ខ្លួនឈឺ និងជួបការលំបាកទ្វេដង អំឡុងពេលដែលអាកាសធាតុឡើងកម្ដៅខ្លាំង រហូតដល់ថ្ងៃខ្លះកើនឡើងដល់ជាង ៤០អង្សាសេចាប់តាំងពីដើមខែសីហាមក។ នេះបើតាមការរៀបរាប់របស់គ្រួសារអ្នកទោសនយោបាយ។
ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា កាលពី ៤៩ឆ្នាំមុន ជាពេលឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ដែលរបបដឹកនាំរបស់ក្រុមនេះ បណ្ដាលឲ្យមនុស្សជិត ២លាននាក់បានស្លាប់។ អ្នកប្រវត្តិសាស្ត្រកម្ពុជា និងអ្នកឆ្លងកាត់របបនេះលើកឡើងពីរឿងឈឺចាប់ និងក្រើនរំឭកឲ្យអ្នកនយោបាយកាន់អំណាចឈប់បង្កការឈឺចាប់ និងការគុំកួនសងសឹកយកខ្មែរគ្នាឯងធ្វើជាសត្រូវ ដោយងាកទៅផ្សះផ្សាជាតិ ឯកភាពជាតិ និងប្រកួតប្រជែងតាមប្រជាធិបតេយ្យ ដើម្បីកុំឱ្យប្រវត្តិសាស្ត្រនេះកើតឡើងនៅកម្ពុជាម្ដងទៀត។
នៅថ្ងៃទី១៧ ខែមេសានេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរបានរៀបចំពិធីបង្សុកូលនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដើម្បីឧទ្ទិសកុសលដល់អ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ឆ្លៀតក្នុងឱកាសនេះ គណបក្សក្នុងសម័្ពន្ធភាពឆ្ពោះទៅអនាគតទាំងពីរបានអំពាវនាវដល់អ្នកនយោបាយបច្ចុប្បន្នឲ្យបំភ្លេចចោលទំព័រចាស់ ហើយបើកទំព័រថ្មីដើម្បីស្ដារវប្បធម៌និយាយគ្នាត្រង់ៗ និងបញ្ចប់អរិភាពនយោបាយដែលជាបច្ច័យអាក្រក់នាំទៅរកការបែកបាក់ក្នុងសង្គមជាតិខ្មែរ។
មតិអ្នកអាន